To leave this site quickly, click the Quick Exit button below. Learn about Quick Exit button here. If you don’t want your browser history saved, please open incognito browsing mode. Learn about incognito mode here. If you're in immediate danger, please call 000.

អំពីអំពើហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះ

តើអ្វីទៅជាអំពីអំពើហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះ? ការយល់ដឹងពីអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាក្នុងផ្ទះ ជួយលោកអ្នកឱ្យឆ្លើយតបបានល្អប្រសើរ។

អំពើហិង្សាក្នុងគ្រួសារនិងសម័្ពន្ធគ្រួសារ៖ វិធីរៀបផែនការដើម្បីថែទាំខ្លួនអ្នក

អំពើហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះ

អំពើហិង្សាក្នុងគ្រួសារនិងអំពើហិង្សាក្នុងផ្ទះគឺជាទម្រង់មួយនៃការប្រព្រឹត្តដែលបំពានលើទំនាក់ទំនងជិតស្និទ្ធ ឬលើ​ប្រភេទផ្សេងទៀតនៃទំនាក់ទំនងគ្រួសារដែលមនុស្សម្នាក់ប្រើ អំណាចគ្របដណ្តប់លើម្នាក់ទៀតនិងបណ្តាល​ឱ្យ​មានការភ័យខ្លាច។ អំពើនេះក៏ត្រូវបានគេ ឱ្យឈ្មោះថា​ជា​អំពើហិង្សាក្នុងផ្ទះ អំពើហិង្សាក្នុងគ្រួសារ ឬអំពីហិង្សាលើដៃ​គូជិតស្និទ្ធ។

អំពើហិង្សាប្រភេទនេះអាចកើតឡើងក្នុងទំនាក់ទំនងផ្សេងៗគ្នា ឧទាហរណ៍៖ រវាងប្តីនិងប្រពន្ធ ឬរវាងមិត្តស្រីនិង​មិត្ត​ប្រុស រវាងមនុស្សពេញវ័យនិងកុមារ ឬរវាងមនុស្ស​ពេញវ័យ​និងមាតាបិតាចាស់ជរា ឬរវាងសមាជិកនៃខ្សែស្រឡាយ​គ្រួសារ​ដូចជាម្តាយមីង ឪពុកមា និងជីដូនជីតា ឬរវាង​មនុស្ស​ដែលរស់នៅជាមួយគ្នាដែលមិនមានទំទាក់​ទំនង​ផ្លូវភេទ។

ជាញឹកញាប់គឺសំដៅទៅលើទម្រង់នៃការបង្ខិតបង្ខំ និង ការត្រួតត្រា ។ នៅពេលខ្លះគេ ឱ្យឈ្មោះ អ្នកដែលរំលោភ​បំពាន​ថាជា 'អ្នកប្រព្រឹត្តបទល្មើសអំពើហិង្សា'។

អំពើហិង្សាក្នុងគ្រួសារនិងអំពើហិង្សាក្នុងផ្ទះជានិច្ចកាលគឺ​មិនដែលបញ្ចប់នៅពេលដែល ទំនាក់ទំនងត្រូវបាន​បញ្ចប់​នោះទេ ដូច្នេះវាក៏អាចកើតឡើងរវាងអតីតដៃគូរដែរ។

អ្នករំលោភបំពានប្រើប្រាស់វិធីជាច្រើនក្នុងការរក្សាអំណាច​និងការត្រួតត្រាដូចជា៖

  • ការបំពានលើរាងកាយ ឧទាហរណ៍ដូចជា ការធ្វើឱ្យដកដង្ហើមមិនរួច ការវាយដំ ការរុញ និងការគំរាមបង្កទុក្ខទោស។

  • អំពើហឹង្សាលើផ្លួវភេទ ការបង្ខំឱ្យរួមភេទ ឬបង្ខំនរណាម្នាក់ឱ្យប្រព្រឹត្តការរួមភេទ ដែលពួកគេមិនចង់ធ្វើ។

  • ការធ្វើទុក្ខទោសដល់អារម្មណ៍ ការហៅឈ្មោះ សំដីប្រមាថមើលងាយ ការប្រព្រឹត្តដោយ គ្មានការគោរព

  • ការរារាំងមិនឲ្យរកការគាំទ្រនានា ពីគ្រួសារនិងសហគមន៍ ឬប្រើគ្រួសារនិងសហគមន៍ ដើម្បីគំរាមសំឡុត  រួមទាំងការបញ្ជូនសារ ឬការបង្ហោះក្នុងប្រព័ន្ធបណ្តាញសង្គម Facebook ។

  • ការឈ្លប ឬតាមដាន 'រាល់សកម្មភាព' រួមទាំងការលួចតាមដានមើលក្នុងប្រព័ន្ធអ៊ិន ធើណេត តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ការប្រើ GPS ការប្រើឧបករណ៍តាមដាន ។ល។

  • ការធ្វើទុក្ខទោសផ្លូវចិត្ត ដូចជាការបន្ទោសបុគ្គលដែលទទួលការបំពាននោះពីការ ប្រព្រឹត្តិអ្វីមួយ ការប្រាប់បុគ្គលដែលទទួលការបំពាននោះថាមានបញ្ហាខួរក្បាល ឬមានអារម្មណ៍ច្រាសច្រាលមិនក្រក្រតី ការកែច្នៃឬមួលបង្កាច់ការពិតដោយចេតនា ការរំកិលទ្រព្យសម្បត្តិឬសង្ហារឹមផ្ទាល់ខ្លូន ហើយប្រែកកថាមិនបានធ្វើសកម្មភាពនេះទេ និងការបដិសេធថាពុំមានការប្រព្រឹត្តិយ៉ាងបំពានទេ។

  • ការបំពានផ្នែកហិរញ្ញវត្ថុ ដូចជាការបដិសេធការចំណាយសម្រាប់ជីវភាព ឬ 'ប្រាក់ សម្រាប់ចំណាយលើផ្ទះ'  ការរារាំងនរណាម្នាក់មិនឲ្យទៅធ្វើការងារ ការច្នៃប្រើ ប្រព័ន្ធការពារកុមារ  ការបំភ័យនរណាម្នាក់ឱ្យចុះហត្ថលេខាលើឯកសារផ្លូវច្បាប់ និងឯកសារហិរញ្ញវត្ថុដែលធ្វើឱ្យពួកគេធ្លាក់ខ្លួនជាប់បំណុល ការឈរក្បែរសំឡឹងមើល នរណាម្នាក់ឱ្យខ្លាចដើម្បីទារលុយ។

  • រារាំងនរណាម្នាក់មិនឲ្យប្រតិបត្តិខាងជំនឿ ឬទំនៀមទម្លាប់សាសនា ឬបង្ខំពួកគេឱ្យ ទទួលយកជំនឿឬទំនៀមទម្លាប់សាសនាមួយដែលពុំមែនជាជំនឿឬទំនៀមទម្លាប់ សាសនារបស់ពួកគេ។

  • ការធ្វើទុក្ខទោសឬគំរាមធ្វើទុក្ខទោសដល់ជនជាទីស្រឡាញ់រួមទាំងកុមារ។

  • ការធ្វើទុក្ខទោសឬគំរាមធ្វើទុក្ខទោសដល់សត្វចិញ្ចឹមនានា។

  • ការបំពានផ្នែកផ្លូវច្បាប់ដូចជា ស្វែងរកផលប្រយោជន៍ពីក្បួនច្បាប់គ្រួសារដើម្បីបំភ័យ ធ្វើឱ្យអស់កម្លាំង កេងប្រវ័ញ្ច ឬដកអំណាចពីនរណាម្នាក់។

អ្នករំលោភបំពានអាចប្រើប្រាស់ការគ្រប់គ្រងតាមវិធីច្រើនយ៉ាងដែលជាប់ទាក់ទងទៅនឹងទំនាក់ទំនងនីមួយៗ។ ក្នុងប​ទំនាក់ទំនងខ្លះការឈប់ឲ្យប្រើឱសថជាទម្រង់មួយនៃការ​ត្រួតត្រា។ ការបំភ្លើសច្នៃប្រើប្រាស់ទង្វើនានា ដូចជា​ការ​គំរាមធ្វើអត្តឃាដ ឬការធ្វើទុក្ខ ទោសខ្លួនឯង​នៅពេលណា​ដែល​មាននរណាម្នាក់ព្យាយាមចាកចេញពីទំនាក់ទំនង ក៏ជាផ្នែកមួយនៃទម្រង់នៃការត្រួតត្រាដែរ។ ក្នុងស្ថានភាព​មួយដែលមានស្រ្តីពិការម្នាក់ពឹង ផ្អែកលើជំនួយឬ ការថែទាំ ការបញ្ឈប់ការថែទាំ ឬការបំភ្លើសច្នៃប្រើបា្រស់ការថែទាំនោះ តាមវិធីដែលបង្កើត ជាទម្រង់ ឬជាការត្រួតត្រាមួយ គឺជាការប្រើអំណាចដែល​មិនអាច ទទួលយកបានទេ។ ការមិនឱ្យតម្លៃលើការចិញ្ចឹម​កូន ដោយរារាំងមិនឱ្យលួង ឬបំបៅដោះដល់ទារកគឺជា​ទម្រង់​មួយ​នៃអំពើហិង្សាក្នុងគ្រួសារនិងអំពើហិង្សាក្នុងផ្ទះ។

ស្រ្តីជាអ្នកដែលច្រើនតែទទួលរងនូវអំពើហិង្សាក្នុងគ្រួសារនិងអំពើហិង្សាក្នុងផ្ទះ

ស្ថិតិបានបង្ហាញថា អំពើហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះគឺច្រើនតែកើតឡើងដោយ បុរសជាអ្នកប្រព្រឹត្តទៅលើស្រ្តី។

មានប្រភេទស្រ្តីក្រុមខ្លះប្រឈមមុខយ៉ាងខ្លាំងទៅនឹងការទទួលរងនូវអំពើហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះ ដូចជា៖

  • ក្រុមស្រ្តីមានផ្ទៃពោះ

  • ក្រុមស្រ្តីរស់នៅបែកពីប្តី

  • ក្រុមស្រ្តីពិការ

  • ក្រុមស្រ្តីជនជាតិដើមអាបូរីជីណល និងស្រ្តីជនជាតិដើមមកពីតំបន់កោះ Torres Strait

ព័ត៌មានពិតមួយចំនួនពីអំពើហិង្សាក្នុងគ្រួសារនិងអំពើហិង្សាក្នុងផ្ទះ

  • ស្រ្តីច្រើនជាអ្នកទទួលរងនូវអំពើហិង្សាដែលប្រព្រឹត្តិទៅដោយដៃគូ ឬ អតីតដៃគូរ

  • អ្នករំលោភបំពានអាចជាមនុស្សដែលមានមន្តស្នេហ៍ ឬជាអ្នកដែលត្រូវគេគោរព នៅក្នុងសហគមន៍របស់ពួកគេ ឬក៏ជាអ្នកដែលនិយាយថាពួកគេទេជាជនរងគ្រោះ។ ជនដែល រស់នៅជាមួយអំពើហិង្សាក្នុងគ្រួសារនិង​អំពើហិង្សាក្នុងផ្ទះ ច្រើននិយាយថា ពួកគេ កំពុងរស់នៅជាមួយ 'Dr Jekyll និង Mr Hyde ' ឬកំពុងរស់នៅជាមួយ 'ទេវតាផ្លូវ\ បិសាចក្នុងផ្ទះ'។

  • ជាញឹកញាប់អ្នករំលោភបំពានបដិសេធចំពោះអំពើរំលោភបំពានរបស់ពួកគេ ឬបន្ទោសដល់អ្នកដែលពួកគេបាន​រំលោភបំពាន។ ពួកគេមានអារម្មណ៍ថា មានហេតុផល​គ្រប់​គ្រាន់ ឬមានសិទ្ធិក្នុងការប្រព្រឹត្តិអំពើរំលោភ​បំពាន។

  • កុមារដែលរស់នៅក្នុងស្ថានភាពជាមួយអំពើហិង្សាក្នុងគ្រួសារនិងអំពីហិង្សាក្នុងផ្ទះ គឺ ទទួលផលប៉ះពាល់​ដោយ​​ទង្វើនេះ បើទោះបីជាពួកគេមិនបានឃើញឬមិន​បានឭផ្ទាល់ ក៏ដោយ។ នេះ គឺដោយសារតែភាពភ័យ​ខ្លាច និងភាពរំខានចំពោះជីវភាពក្នុងផ្ទះរបស់ អ្នក​ដែលថែទាំពួកគេ។ ចំពោះកុមារ អំពើហិង្សា​ក្នុង​គ្រួសារ​និងអំពើហិង្សាក្នុងផ្ទះ គឺជាការប៉ះទង្គិចយ៉ាងខ្លាំង។

  • បុរសដែលស្រឡាញ់ភេទដូចគ្នា ស្រ្តីដែលស្រឡាញ់​ភេទដូចគ្នា អ្នកដែលមានអាកប្ប កិរិយាដូចមនុស្ស​មានភេទផ្ទុយពីខ្លួន(ខ្ទើយ) និងមនុស្សដែលមាន​អន្តរភេទ ក៏អាចជា មនុស្សដែលមានទំនាក់ទំនង​ដែល​មានអំពើហិង្សាឬការរំលោភបំពានដែរ។

ប្រភេទនៃអំពើហឹង្សាផ្សេងទៀតនៅក្នុងផ្ទះ

គ្រប់អំពើហឹង្សាគឺមិនអាចទទួលយកបានទេ។ ដូចគ្នានឹង អំពើហឹង្សាក្នុងគ្រួសារ និងអំពើ ហឹង្សាក្នុងផ្ទះដែរ ប្រភេទអំពើ ហឹង្សាដទៃទៀតកើតក្នុងគ្រួសារនិងក្នុងទំនាក់ទំនង។ អំពើ ទាំងនេះមិនចាំបាច់ទាក់ទងជាមួយនឹងទម្រង់ការប្រព្រឹត្តនៃអំណាចនិងគ្រប់គ្រងទេ តែវា បង្កគ្រោះថ្នាក់ដល់បុគ្គល និងដល់ភាពសុខដុមរបស់គ្រួសារ និងសហគមន៍។

អំពើហិង្សាអាចកើតឡើងនៅក្នុងរាល់ប្រភេទនៃទំនាក់ទំនង រួមទាំងអំពើហិង្សាដែលប្រព្រឹត្តិ ដោយស្រ្តីលើបុរស អំពើហិង្សាលើមនុស្សចាស់ជរា ឬលើមនុស្សពិការ និងអំពើហិង្សារបស់ យុវវ័យលើមាតាបិតាពួកគេ។

មនុស្សដែលធ្លាប់ទទួលរងនូវអំពើហិង្សា ឬការរំលោភ​បំពាន​ផ្សេងៗក្នុងផ្ទះអាចមាន ការឈឺចាប់ រងទុក្ខ និងអាម៉ាស់ តាមរបៀបស្រដៀងគ្នានឹងអ្នកដែលធ្លាប់ទទួលរងនូវអំំពើហិង្សា ក្នុងគ្រួសារ និងអំពើហិង្សា ក្នុងផ្ទះដែរ។

ការបំពានលើកុមារក៏ជាទម្រង់មួយនៃអំពើហិង្សាក្នុងផ្ទះដែរ និងជាអំពើមួយដែល មិនអាចទទួលយកបានទេ។ ប្រសិនបើអ្នកមានវ័យក្មេង ហើយទទួលរងនូវការរំលោភ​បំពាន អ្នកអាចទាក់ទងមកទូរស័ព្ទសង្រ្គោះកុមារ Kids Helpline លេខ1800 55 1800 ឬទូរស័ព្ទ ទៅប៉ូលីស តាមលេខ 000 ។ ប្រសិនជាអ្នកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បន្ទាន់ សូមហៅ ទូរស័ព្ទទៅប៉ូលីសតាមលេខ 000។

ប្រសិនបើលោកអ្នកទទួលរងនូវប្រភេទណាមួយនៃអំពើ ហិង្សាទាំងនេះក្នុងទំនាក់ទំនង ឬក្នុងគ្រួសារលោកអ្នក នោះព័ត៌មានក្នុងគេហទំព័រនេះនៅតែមានតម្លៃ ហើយ សេវាកម្មជា ច្រើនដែលមានរាយនាមនៅទីនេះ នឹងជា ជំនួយដ៏សំខាន់ដល់លោកអ្នក។ ខ្សែទូរស័ព្ទ 1800RESPECT អាចផ្តល់ការគាំទ្រនិងផ្តល់ព័ត៌មានដល់មនុស្សដែលរងនូវ ការបំពានលើ ទំនាក់ទំនងក្នុងការរស់ ឬរងអំពើហិង្សា ក្នុង ផ្ទះគ្រប់ប្រភេទ។ សូមហៅទូរស័ព្ទមក លេខ1800 737 732។

 

ក្នុងករណីមានគ្រោះថ្នាក់បន្ទាន់ សូមហៅទូរស័ព្ទមកលេខ 000 សម្រាប់សុំជំនួយពីប៉ូលីស

ការហៅទូរស័ព្ទបន្ទាន់ដោយប្រើប្រាស់ទូរស័ព្ទសារពិសេស (TTY) ឬសេវាកម្មបញ្ជូនតថ្នាក់ជាតិ សូមមើល Calls to emergency services

ការគាំទ្រដល់ជនរងគ្រោះឬអ្នកដែលរួចផុតពីគ្រោះថ្នាក់

តើខ្ញុំជួយគាំទ្រអ្នកដែលទទួលរងនូវអំពីហឹង្សាក្នុងគ្រួសារនិងអំពើ ហឹង្សាក្នុងផ្ទះតាមរបៀបណា? អំពីហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះគឺមាននៅគ្រប់ទីកន្លែង-ក្នុងមួយជីវិត របស់ពួកគេ ស្រ្តីម្នាក់ក្នុងចំណោមស្រ្តីបីនាក់ទទួលរងនូវអំពើហឹង្សាក្នុងគ្រួសារ ឬអំពើហឹង្សាក្នុងផ្ទះ។ មានវិធីខ្លះលោកអ្នអាចធ្វើដើម្បីជួយលោកអ្នក។

 ការគាំទ្រដល់ជនរងគ្រោះឬអ្នកដែលរួចផុតពីគ្រោះថ្នាក់

 

Developed with: Safe and Equal