តើខ្ញុំជួយគាំទ្រដល់អ្នកដែលរងគ្រោះដោយ ការរំលោភបំពានផ្លូវភេទយ៉ាងដូចម្តេច?
ការរំលោភបំពានផ្លូវភេទគឺមានលក្ខណៈទូទៅ- ប្រហែលជាមានស្រ្តីម្នាក់ក្នុងចំណោមស្រ្តីប្រាំនាក់ធ្លាប់ រងនូវការរំលោភបំពានផ្លូវភេទ។ មានវិធីជាក់ស្តែង មួយចំនួនដែលលោកអ្នកអាចធ្វើបាន ដើម្បីជួយ ពួកគេ។
នៅពេលជនណាម្នាក់រងគ្រោះពីអំពើហឹង្សផ្លូវភេទ មនុស្សដែលពួកគេជ្រើសរើសដើម្បីនិយាយជាមួយអំពីរឿងនេះ ដើរតួនាទីសំខាន់ណាស់។ សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នករួមការងារ អាចជាប្រភពដ៏សំខាន់មួយ ក្នុងការគាំទ្រនិងជួយដល់ពួកគេ។ វាអាចជាការលំបាក ក្នុងការដឹងថា តើត្រូវឆ្លើយតបបែបណា ហើយលោក អ្នកអាចមានក្តីបារម្ភអំពីការប្រព្រឹត្តិអំពើខុសឆ្គង។ មានរឿងងាយៗខ្លះដែលលោកអ្នកអាចធ្វើបាន ហើយ ព័ត៌មានខាងក្រោមនេះនឹងជួយលោកអ្នក ក្នុងការ ឆ្លើយតប។ ជំនួយផ្តល់ដោយអ្នកជំនាញក៏អាចស្វែង រកបានដែរ។
ដើម្បីសិក្សាបន្ថែមអំពីការរំលោភបំពានផ្លូវភេទ លោកអ្នកអាចអានចំណុច តើអ្វីទៅជាការរំលោភបំពាន ផ្លូវភេទ?
ការស្វែងរកជំនួយ
សេវាកម្មប្រឆាំងការរំលោភបំពានផ្លូវភេទ គឺជាចំណុចចាប់ផ្តើមមួយ ក្នុងការស្វែងរកជំនួយ។ សេវាកម្មនេះ នឹង ផ្តល់ដំបូន្មាន និងព័ត៌មានដល់ជនរងគ្រោះនៃ ការរំលោភបំពានផ្លូវភេទថ្មីៗ ក៏ដូចជាសម្រាប់អ្នកជួយ គាំទ្រដល់ពួកគេដែរ។ លោកអ្នកអាចរកព័ត៌មានលម្អិត ពីសេវាកម្មប្រឆាំងការរំលោភបំពានផ្លូវភេទដែលមាន ទីតាំងនៅជិតលោកអ្នក សូមមើលនៅទីនេះ (ជាភាសា អង់គ្លេស)។ សេវាកម្មភាគច្រើនមានអ្នកបកប្រែភាសា និងការគាំទ្រក្រៅម៉ោងធ្វើការ។
សេវាកម្ម 1800RESPECT បម្រើទូរស័ព្ទ 24ម៉ោងក៏ អាចជាចំណុចផ្តើមល្អដែរ។ 1800RESPECT ផ្តល់ការ ប្រឹក្សា ដំបូន្មាន និងព័ត៌មានតាមទូរស័ព្ទដល់អ្នកដែល រងគ្រោះអំពើហឹង្សាផ្លូវភេទ និងដល់គ្រួសារ មិត្តភក្តិ ឬអ្នកធ្វើការដែលកំពុងជួយគាំទ្រពួកគេ តាមទូរស័ព្ទ លេខ 1800 737 732។
តើត្រូវធ្វើអ្វីខ្លះ
ជនរងគ្រោះឬអ្នកដែលរួចផុតពីគ្រោះថ្នាក់អាចមានការពិបាកក្នុងការជជែកពីអំពីបំពានផ្លូវភេទលើខ្លួនពួកគេ។ យើងដឹងថាមានជនរងគ្រោះឬអ្នកដែលរួចផុតពីគ្រោះថ្នាក់ជាច្រើននាក់ភ័យខ្លាចថា នឹងពុំមាននរណាជឿ ពួកគេថាពួកគេនឹងទទួលការស្តីបន្ទោស ឬថារឿង ពួកគេ ត្រូវបានគេច្រានចោល ឬថាជារឿងតូចតាច។
ជំហានទាំងប្រាំមួយដែលរៀបរាប់ខាងក្រោមនឹងជួយ ដោះស្រាយក្តីបារម្ភ និងជាជំនួយដល់អ្នកដែលធ្លាប់ រងគ្រោះអំពីបំពានផ្លូវភេទ។
ជឿជាក់
នៅពេលដែលមាននរណាម្នាក់ប្រាប់លោកអ្នកថា ពួក គេទទួលរងការបំពានផ្លូវភេទ តួនាទីរបស់លោកអ្នកគឺ ត្រូវជឿ គាំទ្រ និងជួយពួកគេឱ្យស្វែងរកជម្រើសនានា សម្រាប់អនុវត្តនៅពេលបន្ទាប់។ វាជាការធម្មតាទេ ដែលលោកអ្នកចង់សួរសំណួរច្រើន ប៉ុន្តែការសួរ សំណួរអាចធ្វើឲ្យជនរងគ្រោះមានអារម្មណ៍ថាអ្នកលូកដៃចូលក្នុងរឿងពួកគេខ្លាំង។ ដូច្នេះមុនពេលសួរ សូម ស្តាប់សិន។
ការស្តាប់
មានអ្នកខ្លះចង់ជជែកភ្លាមៗអំពីការរំលោភបំពានផ្លូវភេទ តែ មានអ្នកខ្លះទៀតមិនធ្វើដូច្នេះទេ។ ការរង់ចាំស្តាប់ ដោយគ្មានការរំខានដល់ពួកគេ ការមានវត្ថមាននៅ ទីនោះ និងការមិនវិនិច្ឆ័យ នៅពេលណាដែលជនរង គ្រោះ ឬអ្នកដែលរួចផុតពីគ្រោះថ្នាក់ត្រៀមខ្លួនជា ស្រេចសម្រាប់ការជជែក គឺជាចំណុចដ័សំខាន់មួយក្នុង ការជួយគាំទ្រដល់ពួកគេ។
ការជួយស្វែងរកជម្រើសនានា
តាមរយៈការធ្វើឱ្យប្រាកដថាជនរងគ្រោះឬអ្នកដែលរួចផុតពីគ្រោះថ្នាក់ដឹងពីសិទ្ធិ និងជម្រើសរបស់ពួកគេ លោកអ្នកត្រូវទទួលស្គាល់សិទ្ធិរបស់ពួកគេក្នុងការគ្រប់គ្រងលើអ្វីដែលនឹងកើតឡើងបន្ទាប់។ លោកអ្នកអាច ជួយបានតាមរយៈការស្វែងរកសេវាកម្មសម្រាប់ជួយ ពួកគេ និងពីរបៀបប្រើប្រាស់សេវាកម្មទាំងនោះ។ ផលប៉ះពាល់នៃអំពើបំពានផ្លូវភេទអាចធ្វើឱ្យជនរង គ្រោះឬអ្នកដែលរួចផុតពីគ្រោះថ្នាក់មានការពិបាកក្នុង ការគិតអំពីរឿងទាំងនេះភ្លាមៗបាន។ ការជួយស្វែងរក និងការទទួលបានសេវាកម្មគឺជាចំណុចផ្តើមល្អមួយ បើ សិនជាជនរងគ្រោះឬអ្នកដែលរួចផុតពីគ្រោះថ្នាក់នោះ ចង់រើសយកជម្រើសនេះ។
មិនបន្ទោសជាដាច់ខាត
មិនត្រូវបន្ទោសជនរងគ្រោះ/អ្នកដែលរួចផុតពីគ្រោះថ្នាក់ ពីការរំលោភបំពានផ្លូវភេទឡើយ។ ការរំលោភបំពានផ្លូវភេទ មិនមែនជារឿងធម្មតាទេ។ ការស្លៀក ពាក់ វប្បធម៌ អាយុ ការប្រើប្រាស់ជាតិស្រវឹង ឬថ្នាំ ញៀន ឬទំនាក់ ទំនងជាមួយជនប្រព្រឹត្តិល្មើសរបស់ មនុស្សម្នាក់ មិនមែនជាការទទួលខុសត្រូវក្នុងការបង្ក ឱ្យនរណាម្នាក់ប្រព្រឹត្តការរំលោភបំពានផ្លូវភេទទៅលើ អ្នកដទៃទៀតឡើយ។
សុំការអនុញ្ញាតមុនពេលលោកអ្នកប៉ះពាល់រាង កាយ
បន្ទាប់ពីបានទទួលរងនូវការរំលោភបំពានផ្លូវភេទ មាន មនុស្សមួយចំនួនមិនចង់ឱ្យអ្នកដទៃប៉ះពាល់ខ្លួន ប្រាណពួកគេទេ ដូច្នេះការសុំអនុញ្ញាតជាមុនមានសារៈ សំខាន់ណាស់។ ឧទាហរណ៍ ដូចជានិយាយថា ‘បើ សិនជាខ្ញុំសុំអោបអ្នកបន្តិច តើអ្នកមិនថាអ្វីទេឬ?’ តាម វិធីនេះ លោកអ្នកមិនបានធ្វើឱ្យពួកគេរំលឹកនូវអនុស្សា វរីយអាក្រក់ ឬការនឹកឃើញឡើងវិញនូវការប៉ះទង្គិច ពាក់ព័ន្ធនឹងការបំពានដែលពួកគេធ្លាប់ទទួលទេ។
ទទួលស្គាល់អារម្មណ៍របស់ខ្លួន និងស្វែងរក ជំនួយសម្រាប់ខ្លួនឯង
ការមានអារម្មណ៍រកាំចិត្ត ឬខឹងគឺជារឿងធម្មតាទេ នៅ ពេលដែលមនុស្សជាទីស្រឡាញ់របស់លោកអ្នកជួប ប្រទះនឹងរឿងប៉ះទង្គិច និងអំពើហឹង្សា។ ទទួលស្គាល់ អារម្មណ៍របស់លោកអ្នក ហើយស្វែងរកជំនួយ សម្រាប់ខ្លូនលោកអ្នក នៅពេលដែលលោកអ្នកត្រូវការ វា។ លោកអ្នកអាចទូរស័ព្ទទៅកាន់1800RESPECT ឬ ជជែកជាមួយសេវាកម្មប្រឆាំងការរំលោភបំពានផ្លូវភេទ ឬជជែកជាមួយអ្នកជំនាញសុខភាពរបស់លោកអ្នក។
ផលប៉ះពាល់នៃការរំលោភបំពានផ្លូវភេទ
ការយល់ដឹងពីផលប៉ះពាល់ទាំងឡាយអាចជួយលោកអ្នកគាំទ្រដល់អ្នកដែលធ្លាប់រងគ្រោះដោយការរំលោភបំពាន ផ្លូវភេទបាន។ ផលប៉ះពាល់នៃការបំពានផ្លូវភេទ អាចមានច្រើនបែប រួមទាំងការប៉ះពាល់ផ្នែករាងកាយ ផ្នែកអារម្មណ៍ និងផ្នែកចិត្តសាស្រ្ត។ យើងដឹងថាការ បំពានផ្លូវភេទភាគច្រើនគឺប្រព្រឹត្តិឡើងដោយមនុស្ស ដែលស្គាល់ និងធ្លាប់មានទំនុកចិត្ត ហើយដូច្នេះ ឥទ្ធិ ពលរបស់វាគឺជាញឹកញាប់បង្ហាញក្នុងបរិយាកាសស្និទ្ធ ស្នាលនៃក្រុមគ្រួសារ ឬមិត្តភាព។ ការឆ្លើយតបបាន ល្អប្រសើរទៅនឹង តម្រូវការបន្ទាន់របស់អ្នកដែលធ្លាប់ រងអំពើបំពានផ្លូវភេទ អាចជួយបន្ថយផលអាក្រក់ របស់ពួកគេបាន។ ការបន្តជួយគាំទ្រដល់មនុស្សក្នុង ពួកគេជាសះស្បើយពីអំពើនេះក៏មានសារៈសំខាន់ ដែរ។
បញ្ហាសុខភាព
ការគាំទ្រដល់នរណាម្នាក់ដែលធ្លាប់រងគ្រោះដោយការរំលោភបំពានផ្លូវភេទក្នុងពេលថ្មីៗនេះក៏អាចមានន័យថាបាន ជជែកជាមួយពួកគេអំពីរាល់របួសរាងកាយ និង/ឬ បញ្ហាផ្លូវភេទ ឬបញ្ហាសុខភាពដទៃទៀតដែរ។ រឿង ដែលជនរងគ្រោះ ឬអ្នករួចផុតពីគ្រោះថ្នាក់អាចមាន ក្តីបារម្ភគឺរួមមាន៖
-
ការមានគក៌
-
ការឆ្លងជំងឺកាមរោគ
-
ការប្រឈមទៅនឹងមេរោគហ៊ីវ
-
កង្វល់ពីសុខភាពជាទូទៅ
បុគ្គលិកជំនាញខាងថែទាំសុខភាពគួរពិចារណាថា ការធ្លាប់រងនូវការបំពានផ្លូវភេទបំផ្លាញអារម្មណ៍គ្រប់ គ្រងលើរាងកាយពីខ្លួនជនរងគ្រោះ/អ្នករួចផុតពីគ្រោះ ថ្នាក់ឲ្យបានល្អប្រសើរ។ រាល់ការធ្វើអន្តរាគមន៍ជាមួយ ពួកគេគឺទាមទារឱ្យមានការបង្កើនអារម្មណ៍គ្រប់គ្រង លើរាងកាយ និងការធ្វើសេចក្តីសម្រេចចិត្តរបស់ពួក គេឱ្យបានជាអតិបរមារ។
ការរាយការណ៍ទៅប៉ូលីស
បើជនរងគ្រោះ/អ្នករួចផុតពីគ្រោះថ្នាក់មានបំណងចង់ រាយការណ៍ពីការរំលោភបំពានទៅប៉ូលីស នោះមានបញ្ហា សំខាន់មួយចំនួនដែលត្រូវគិត។ វាមានប្រយោជន៍ បើមាននរណាម្នាក់ដែលធ្វើការជាមួយជនរងគ្រោះ/ អ្នករួចផុតពីគ្រោះថ្នាក់ដឹងពីដំណើរការរបស់ប្រព័ន្ធ ហើយអាចជជែកពីចំណុចសំខាន់ៗ តាមវិធីមួយដែល មានការគោរព និងអាណិតអាសូរនោះ ។ ទង្វើនេះ នឹងផ្តល់ដល់ជនរងគ្រោះ/អ្នករួចផុតពីគ្រោះថ្នាក់នូវ ការគ្រប់គ្រង និងជម្រើសបានច្រើនជាងមុន។
ជនរងគ្រោះ/អ្នករួចផុតពីគ្រោះថ្នាក់អាចជ្រើសរើស មិនរាយការណ៍ទៅប៉ូលីស ឬមិនឱ្យមានការពិនិត្យ របស់ក្រុមវេជ្ជសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងតុលាការ។ នេះជាសេចក្តីសម្រេចផ្ទាល់ខ្លូន ហើយត្រូវតែគោរព។
នៅប្រទេសអូស្រ្តាលី ប៉ូលីសប្រតិបត្តិការដោយមាន ភាពឯករាជ្យ ពីក្រុមសាសនា ឬពីក្រុមនយោបាយ។ ប៉ូលីសអនុវត្តតាមច្បាប់ដែលបានកត់ត្រាទុក និងអាច រកបាននៅតាមគេហទំព័រនៃសភារបស់រដ្ឋនីមួយៗ។ តួនាទីរបស់ប៉ូលីសគឺប្រមូលភ័ស្តុ តាងនិងអង្កេតរាល់ រឿងរ៉ាវដែលទាក់ទងទៅនឹងរាល់អំពើបំពានផ្លូវភេទដែលបានរបាយការណ៍។
ចំណុចដែលត្រូវពិចារណានៅពេលដែលរាយការណ៍
សេវាកម្មប្រឆំាងអំពើបំពានផ្លូវភេទនៅមូលដ្ឋានរបស់ លោកអ្នកអាចជួយលោកអ្នកឱ្យយល់ដឹងពីនីតិវិធីរាយ ការណ៍ និងនីតិវិធីច្បាប់នៅក្នុងរដ្ឋឬ ដែនដីរបស់ លោកអ្នក។ ភាសាច្បាប់ និងនីតិវិធីអាចមានការ ពិបាកយល់ តែលោកអ្នកអាចជានិច្ចកាលសួរនាំរាល់ ចំណុចទាំងឡាយណាដែលមិនច្បាស់ដើម្បីសុំការ ពន្យល់ជាភាសាសម្រាយបាន។ សូមកុំស្ទាក់ស្ទើរក្នុង ការសាកសួរ បើសិនជាលោកអ្នកមិនយល់។
នៅពេលដែលមានកុមារ និងក្មេងជំទង់ជាប់ ទាក់ទិននឹងអំពើបំពានផ្លូវភេទ
នៅពេលណាដែលមានកុមារនិងក្មេងជំទង់ទទួលរង អំពើបំពានផ្លូវភេទ មនុស្សទីមួយដែលពួកគេជជែក ជាមួយអំពីការបំពាននេះ មានតួនាទីសំខាន់ណាស់ ក្នុងការជួយពួកគេ ឱ្យទទួលបាននូវការការពារ ការគាំ ទ្រ និងការផ្តល់ ‘ការសង្រ្គោះបឋមផ្នែកអារម្មណ៍’។
ត្រូវដឹងច្បាស់ពីតួនាទីរបស់លោកអ្នក។ កុមារនិង ក្មេងជំទង់ចង់ឱ្យគេជឿខ្លួន ឱ្យគេលួងលោម និងឱ្យ គេជួយដើម្បីឱ្យពួកគេមានអារម្មណ៍ថាពួកគេ ទោះ យ៉ាងណាក៏ដោយគឺមិនទទួលខុសត្រូវចំពោះអ្វីដែល បានកើតឡើង។ ដោយបានប្រាប់រឿងរ៉ាវដល់អ្នក កុមារ ឬក្មេងជំទង់ពឹងផ្អែកទៅលើលោកអ្នកដែលជា អ្នកធ្វើសកម្មភាពតំណាងឱ្យពួកគេដើម្បីបញ្ឈប់ការធ្វើបទល្មើសនេះ។
រាល់អំពើទាក់ទងផ្លូវភេទជាមួយកុមារគឺជាបទឧក្រឹដ្ឋ និងអាចរាយការណ៍ទៅប៉ូលីសដោយហៅទូរស័ព្ទទៅលេខ 000 ។
បើលោកអ្នកកំពុងតែជួយគាំទ្រដល់កុមារឬក្មេងជំទង់ ដែលរងនូវអំពើបំពានផ្លូវភេទ គឺមានសេវាកម្មនានា ដែលអាចជួយបាន។
បន្ថែមពីលើសេវាកម្មដែលបានរៀបរាប់ពីខាងលើ ក្នុង ផ្នែកទូទៅ ពេលមានរឿងជាប់ទាក់ទិននឹងកុមារ និងក្មេងជំទង់ គឺមានចំណុចសំខាន់មួយចំនួនដែល ត្រូវចងចាំ។ សេវាកម្មប្រឆាំងអំពើបំពានផ្លូវភេទ ក្នុងមូលដ្ឋានរបស់លោកអ្នក ឬសេវាកម្មការពារកុមារ គឺជាប្រភពផ្តល់ព័ត៌មាន និងការគាំទ្រក្នុងការយល់ដឹង ពីជម្រើសនានា ព្រមទាំងការធ្វើផែនការឆ្លើយតប។
ជនណាក៏ដោយឱ្យតែមានកង្វល់ពីកុមារគួរតែនិយាយ ជាមួយសេវាកម្មការពារកុមារក្នុងមូលដ្ឋានរបស់ពួក គេ។ ឥឡូវនេះ គ្រប់រដ្ឋទាំងអស់មានច្បាប់តម្រូវឱ្យ រាយការណ័ជាចាំបាច់។ ច្បាប់ទាំងនេះមានន័យថា មនុស្សទូទៅត្រូវរាយការណ៍តាមច្បាប់ពីរាល់កង្វល់ ទៅអាជ្ញាធរមានសមត្ថកិច្ចសមស្រប។ បើលោកអ្នក មិនប្រាកដថាតើត្រូវរាយការណ៍ ឬមិនត្រូវ សូមផ្អាក ហើយស្វែងរកប្រឹក្សា។ លោកអ្នកជានិច្ចកាលគឺអាច និយាយជាមួយអ្នកជំនាញក្នុងផ្នែកនេះ ដូចជាសេវា កម្មប្រឆាំងអំពើបំពានផ្លូវភេទក្នុងមូលដ្ឋានរបស់លោក អ្នក ឬភ្នាក់ងាររដ្ឋការពារកុមារដើម្បីសុំជំនួយ។ 1800RESPECT អាចផ្តល់ដំបូន្មានជាភាសារបស់ លោកអ្នកអំពីរបាយការណ៍តម្រូវដោយច្បាប់តាម ទូរស័ព្ទមកលេខ 1800 737 732។
នៅពេលគាំទ្រដល់កុមារនិងក្មេងជំទង់ដែលរងអំពើ បំពានផ្លូវភេទ តួនាទីរបស់លោកអ្នកដែលជាមនុស្ស ពេញវ័យម្នាក់គឺត្រូវជួយពួកគេឱ្យទទួលបានសុវត្ថិភាព និងចាត់វិធានការសំដៅបញ្ចប់ការធ្វើបទល្មើសទាំងនោះ។
អំពីការធ្វើផែនការសុវត្ថិភាព
Developed with: Victorian Centres Against Sexual Assault