To leave this site quickly, click the Quick Exit button below. Learn about Quick Exit button here. If you don’t want your browser history saved, please open incognito browsing mode. Learn about incognito mode here. If you're in immediate danger, please call 000.

ការគាំទ្រដល់ជនរងគ្រោះឬអ្នកដែលរួចផុតពីគ្រោះថ្នាក់

តើខ្ញុំជួយគាំទ្រអ្នកដែលទទួលរងនូវអំពីហឹង្សាក្នុងគ្រួសារនិងអំពើ ហឹង្សាក្នុងផ្ទះតាមរបៀបណា? អំពីហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះគឺមាននៅគ្រប់ទីកន្លែង-ក្នុងមួយជីវិត របស់ពួកគេ ស្រ្តីម្នាក់ក្នុងចំណោមស្រ្តីបីនាក់ទទួលរងនូវអំពើហឹង្សាក្នុងគ្រួសារ ឬអំពើហឹង្សាក្នុងផ្ទះ។ មានវិធីខ្លះលោកអ្នអាចធ្វើដើម្បីជួយលោកអ្នក។

អំពើហិង្សាក្នុងគ្រួសារនិងសម័្ពន្ធភាពគ្រួសារ៖សុវត្ថិភាពកុមារ

តើខ្ញុំត្រូវសំគាល់អ្វីខ្លះ?

មនុស្សដែលធ្លាប់ទទួលរងនូវអំពើហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះមាន អាកប្បកិរិយានិងសញ្ញារួមជាច្រើន។

មនុស្សដែលធ្លាប់ទទួលរងនូវអំពើហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះអាច៖

  • ឈប់ចេញទៅក្រៅដោយគ្មានមូលហេតុច្បាស់លាស់ ឬនៅពេលដែលសួរ ពួកគេឆ្លើយថា ពួកគេមិនត្រូវបានអនុញ្ញាតិឲ្យចេញទៅក្រៅ។

  • បង្ហាញនូវភាពអន្ទះអន្ទែង ធ្លាក់ទឹកចិត្ត ហត់នឿយ ឬ ស្រក់ទឹកភ្នែក ដោយ គ្មានមូលហេតុច្បាស់លាស់

  • បង្ហាញនូវភាពញញើតញញើម  ប្រយ័ត្នប្រយែង ស្វ័យទិះតៀន ឬមានអាម្មណ៍ ប្រុងប្រយ័ត្ននៅជុំវិញដៃគូរបស់ពួកគេ ឬដៃគូរបស់ពួកគេមើលទៅដូចជា ឈ្លើយ  ឬគ្រោតគ្រាតចំពោះពួកគេ។

  • មានរបួស ឬចំណាយពេលព្យាបាលនៅមន្ទីរពេទ្យដែលបង្កើនការសង្ស័យ របស់លោកអ្នក

  • បន្តកែតម្រូវការធ្វើចលនាផ្លាស់ទី ឬការចំណាយរបស់ពួកគេ

  • ពោលថាមានមនុស្សតាមដាន ពិនិត្យ ឈ្លបចាប់ ឬគ្រប់គ្រងពួកគេ។

បើសិនជាលោកអ្នកចង់ស្វែងយល់បន្ថែមទៀត សូមអាន តើអ្វីទៅជាអំពីហឹង្សាក្នុង គ្រួសារនិងអំពើហឹង្សាក្នុងផ្ទះ?

ការសាកសួរ

នៅទីបញ្ចប់វិធីតែមួយគត់ក្នុងការធ្វើឱ្យប្រាកដថាតើមានបញ្ហាឬអត់ គឺត្រូវសួរបុគ្គល នោះអំពីដំណើរដើមទងរបស់រឿង។

ជាការពិតណាស់ វិធីនេះអាចមានការលំបាក។

សមាជិកគ្រួសារ ឬមិត្តភក្តិអាចសួរសំណួរបែបផ្អែមល្ហែមនិងផ្ទាល់ដូចជា៖

  • តើអ្វីៗនៅផ្ទះមិនមានបញ្ហាទេឬ?

  • ខ្ញុំបានសំគាល់ឃើញមានស្នាមជាំទាំងនោះ តើមាននរណាម្នាក់ជាអ្នកបង្កលើ រូបលោកអ្នកឬ?

  • ដៃគូរបស់លោកអ្នកហាក់ដូជាធ្វើឱ្យលោកអ្នកខ្លាច តើអ្វីៗមិនមានបញ្ហា ទេឬ?

  • តើលោកអ្នកសុខសប្បាយទេឬ?

បើកចំហការស្តាប់ និងផ្តល់ឱកាសដល់មិត្តភក្តិ ឬអ្នក​ជាទីស្រឡាញ់របស់លោកអ្នក ឱ្យនិយាយដោយ​ផ្ទាល់​ខ្លួនពួកគេ តែមិនត្រូវដាក់សម្ពាធនិងកុំឱ្យតតាំង ព្រោះការ ដាក់សម្ពាធ និងការតតាំងអាចធ្វើឱ្យ​មិត្តភក្តិ ឬអ្នកជាទីស្រឡាញ់របស់លោកអ្នក ប្រឈម​​នឹងភាពកាន់តែឯកោ។

តើត្រូវធ្វើអ្វី

ការជជែកពីការរំលាភបំពានទាមទារឱ្យមានភាពក្លាហាន។ មានជនរងគ្រោះ/អ្នក ដែលរួច ផុតពីគ្រោះ​ថ្នាក់ជាច្រើនបារម្ភថា ពុំមាននរណាជឿពួកគេទេ។ ថ្វីបើ លោកអ្នកគិតថាដៃគូ ឬអតីតដៃគូរបស់​នរណា​ម្នាក់ មើលទៅហាក់ដូចជាមនុស្ស ដែលមានមន្តស្នេហ៍ សុភាព ឬមានចិត្តល្អក៏ដោយ វាជាការសំខាន់​ណាស់នៅពេល ដែលពួកគេប្រាប់លោកអ្នកថា ពួកគេកំពុងតែទទួលនូវការរំលោភបំពាន សូម​យក​ចិត្តទុកដាក់ឲ្យបានខ្លាំងក្លា លើភាពភ័យខ្លាចរបស់​ពួកគេ។ ជនដែលបានប្រព្រឹត្តិ អំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាក្នុងផ្ទះ អាចជាមនុស្សម្នាក់ដែលពូកែ​បង្ហាញចំពោះសាធារណៈថា គេជាមនុស្ស​មាន​លក្ខណៈ​​វិជ្ជមាន។ ចំណុចនេះ អាចជាផ្នែកមួយ​នៃ​សណ្ឋាននៃអាកប្បកិរិយាបែបរំលោភបំពាន។

ខាងក្រោមនេះគឺជាវិធីខ្លះដែលលោកអ្នកអាចជួយសមាជិកគ្រួសារឬមិត្តភក្តិរបស់លោកអ្នកបាន៖

  • យកចិត្តទុកដាក់ខ្លាំងពីការបារម្ភរបស់ពួកគេ

  • អំពើហិង្សាមិនដែលល្អទេ។ កុំបន្ទោសបុគ្គល ឬបន្ថយការទទួលខុសត្រូវ របស់ជនដែល​រំលោភ​បំពាន ចំពោះអំពើ​រំលោភបំពាន​របស់គេ។

  • មានឧបសគ្គជាច្រើនដូចជា ជម្រើសដ៏លំបាក​នានា ហើយក្តីបារម្ភនិងភាពភ័យ ខា្លចច្រើន​ពាក់ព័ន្ធនឹងការចាកចេញពីដៃគូដែលប្រព្រឹត្តិ​អំពើហិង្សា- រួមមាន ការកើនឡើងកាន់តែខ្លាំងនូវ​អំពើហិង្សា ភាពគ្មានទីជម្រក និងភាពក្រីក្រ។ ជនរង គ្រោះ\អ្នកដែលផុតពីគ្រោះថ្នាក់​អាចមិន​ទាន់ត្រៀមខ្លួនរូចរាល់ ឬអាចពុំមាន សុវត្ថិភាព​ក្នុងការចាកចេញ។

  • សូមចងចាំថា អំពើហិង្សាក្នុងគ្រួសារនិងអំពើ​ហិង្សា​ក្នុងផ្ទះ មានលើសពីទង្វើ រំលោភបំពាន​លើ​រាងកាយទៅទៀត។ ជនដែលប្រព្រឹត្ត​ល្មើស​មានគោលដៅ វាយបំបាក់ជំនឿចិត្តរបស់ដៃគូ តាមរយៈការរប្រើពាក្យសំដីប្រមាថមើលងាយ ការ បំពានផ្លូវអារម្មណ៍ និងព្យាយាម 'បន្តសង្កត់​សង្កិន' លើមនុស្សដែលពួក គេបំពានមកលើ។ ការដឹងពីចំណុចខ្លាំងនិងភាពធន់អាចធ្វើឱ្យពួកគេ និងកូនចៅរបស់ពួកគេមានសុវត្ថិភាព។

  • ជួយដោះស្រាយតាមរយៈជម្រើសនានា ដើម្បីទទួលបានសុវត្ថិភាព ទោះបីជាចាកចេញ ឬនៅរស់នៅជាមួយអ្នករំលោភបំពាន។ សូម​មើល​ទំព័រការរៀបចំផែនការសុវត្ថិភាព។

  • ជួយតាមវិធីជាក់ស្តែងដូចជា មធ្យោបាយធ្វើ​ដំណើរ ការណាត់ជួប ជួយមើលកូន ឬរកកន្លែង​សម្រាប់​គេចខ្លួន។ ស្វែងយល់ពីសេវាកម្ម​ទប់ស្កាត់​អំពើហិង្សា ក្នុងគ្រួសារ និងអំពើហិង្សា​ក្នុងផ្ទះ ព្រមទាំងជួយធ្វើការណាត់ ជួបឱ្យ។

  • ការឃើញផ្ទាល់ភ្នែកនូវអំពើហិង្សាប៉ះពាល់ដល់គ្រួសារទាំងមូល។ បើសិនជា មានកុមារចូលរួម​ដែរ​នោះ ត្រូវផ្តល់ដល់ពួកគេនូវការយកចិត្តទុក​ដាក់​និងគាំទ្រ របស់លោកអ្នក ហើយស្វែងរក​ជំនួយ​សម​ស្របសម្រាប់ពួកគេ តាមរយៈ សេវាកម្មសម្រាប់កុមារឬសេវាកកម្មសម្រាប់គ្រួសារដែលមាននៅក្នុងតំបន់របស់លោកអ្នក [បណ្តាញភ្ជាប់]

  • ជជែកពីការការពារដែលមានក្នុងរដ្ឋ\ដែនដីរបស់លោកអ្នក។

សូមចងចាំថា អំពើហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះអាចជាអំពើមួយមាន គ្រោះថ្នាក់។ បើសិនជាមានសមាជិកក្នុងគ្រួសារ មិត្តភក្តិរបស់លោកអ្នក ឬកូនចៅ របស់ពួកគេកំពុងតែទទួលនូវការធ្វើបាប ឬលោកអ្នកមានការបារម្ភខ្លាច ពួកគេ នឹងអាចទទួលរងការវាយប្រហារ សូមទូរស័ព្ទមកលេខ ០០០។

ប្រសិនបើលោកអ្នកចង់ដឹងបន្ថែមទៀតអំពីរបៀបដែលលោកអ្នកអាចជួយបាន៖

 

ក្នុងករណីមានគ្រោះថ្នាក់បន្ទាន់សូមទូរស័ព្ទមកលេខ 000 សម្រាប់សុំ ជំនួយពីប៉ូលីស

ការហៅទូរស័ព្ទបន្ទាន់ដោយប្រើប្រាស់ TTY ឬសេវាកម្មបញ្ជូនតថ្នាក់ជាតិសូមមើល Calls to emergency services

តើអ្វីទៅជាការរំលោភបំពានផ្លូវភេទ?

ការយល់ដឹងអំពីការរំលោភបំពានផ្លូវភេទជួយយើងឱ្យធ្វើការឆ្លើយតបទៅនឹងអំពើនេះបាន។

 តើអ្វីទៅជាការរំលោភបំពានផ្លូវភេទ?

 

Developed with: Safe and Equal