To leave this site quickly, click the Quick Exit button below. Learn about Quick Exit button here. If you don’t want your browser history saved, please open incognito browsing mode. Learn about incognito mode here. If you're in immediate danger, please call 000.

តើអ្វីទៅជាការរំលោភបំពានផ្លូវភេទ?

ការយល់ដឹងអំពីការរំលោភបំពានផ្លូវភេទជួយយើងឱ្យធ្វើការឆ្លើយតបទៅនឹងអំពើនេះបាន។

សិទ្ធិនិងជម្រើសរបស់អ្នកក្រោយការបំពានផ្លូវភេទនាពេលថ្មីៗ

ការបំពានផ្លូវភេទគឺជាអំពីផ្លូវភេទឬអារម្មណ៍ផ្លូវភេទទាំង ឡាយណាដែលធ្វើឱ្យមនុស្សម្នាក់យល់ថាខ្លួនមិនមានអារម្មណ៍ថាសុខស្រួលទទួលការគំរាមកំហែង ឬភ័យខ្លាច។ វាជា ការប្រព្រឹត្តមួយដែលមនុស្សម្នាក់មិនចង់ឱ្យកើតមានមក លើខ្លួន ឬមិនចង់ជ្រើសរើសយក។

ការរំលោភបំពានផ្លូវភេទជាអំពើក្បត់សេចក្តីទុកចិត្ត ហើយ ជាការប្រឆាំងទៅនឹងសិទ្ធិដែលមនុស្សម្នាក់ៗមានដើម្បី និយាយអំពីអ្វីដែលកើតឡើងលើខ្លួនប្រាណពួកគេ។ ការរំលោភបំពានផ្លូវភេទ គឺជាការរំលោភលើសិទ្ធិ និងអំណាច។

ការបំពានផ្លូវភេទអាចកើតឡើងលើខ្លួនមនុស្សពេញវ័យ និងកុមារ ស្រ្តី  និងបុរស ហើយនិងមនុស្សគ្រប់ស្រទាប់។

ការរំលោភបំពានផ្លូវភេទក៏អាចសំដៅទៅលើការរំលោភ​បំពានផ្លូវភេទ ឬអំពើហឹង្សាផ្លូវភេទផងដែរ។ ពាក្យនេះ ត្រូវ​បាន​ប្រើ ដើម្បីរៀបរាប់ពីការរំលោភបំពានផ្លូវភេទ ដូចជា​ការ​ចាប់​រំលោភ និងការរំលោភបំពានផ្លូវភេទ គឺមាន​ន័យទូទៅ​ផង នៅពេលប្រើក្នុងការសន្ទនាប្រចាំថ្ងៃ និងមានន័យ​ជាក់​លាក់ផង នៅពេលប្រើសម្រាប់លើកឡើង​ពីបទឧក្រិដ្ឋ​ផ្លូវភេទ។ នៅលើគេហទំព័រនេះ យើងបានប្រើពាក្យទាំងនេះ​ក្នុងន័យទូទៅ និងសម្រាប់ផ្តល់ព័ត៌មានទូទៅតែប៉ុណ្ណោះ។

បើសិនជាលោកអ្នកគិតថា មានបទឧក្រិដ្ឋផ្លូវភេទមួយបាន កើតឡើង ហើយលោកអ្នកចង់ដាក់ពាក្យបណ្តឹងនោះ លោកអ្នកអាចស្វែងរកដំបូន្មានបន្ថែមទៀតបាន តាមរយៈ ការទាក់ទង ទៅសេវាកម្មប្រឆាំងការបំពានផ្លូវភេទក្នុង តំបន់របស់លោក អ្នករស់នៅ (ជាភាសាអង់គ្លេស) ទាក់ទង ទៅប៉ូលីស ឬទៅគ្រូពេទ្យ ឬមេធាវីឯកជនរបស់ អ្នក។ ពេលវេលាអាចជាកត្តាមួយ ហើយសេវាកម្មទាំងនេះអាច ផ្តល់នូវព័ត៌មានអំពីសិទ្ធិ និងជម្រើសនានាដែរ។

ការរំលោភបំពានផ្លូវភេទកើតឡើងក្នុងទម្រង់ជាច្រើន

ការយល់ដឹងអត្ថន័យនៃការរំលោភបំពានផ្លូវភេទនឹងជួយឱ្យយើង ឆ្លើយតបបាន នៅពេលដែលមានមិត្តភក្តិ សមាជិក គ្រួសារ ឬអតិថិជនណាម្នាក់របស់យើងប្រាប់ថាពួកគេត្រូវ បានរងនូវការរំលោភបំពាន។ តារាងខាងក្រោមផ្តល់ជា ឧទាហរណ៍ខ្លះៗអំពីការរំលោភបំពានផ្លូវភេទ៖

  • ការយាយីផ្លូវភេទ។

  • ការប៉ះពាល់ ឬការថើបដោយពុំមានការយល់ព្រម។

  • សកម្មភាពកំហែង ឬបង្ខំឱ្យរួមភេទ ឬក៏សកម្មភាពផ្លូវ ភេទ ដោយរួមទាំងសកម្មភាពទាំងឡាយណាដែល មានហឹង្សា ឬបណ្តាលឱ្យមានការឈឺចាប់។

  • ការបញ្ចេញឱ្យឃើញនូវប្រដាប់ភេទ ដូចជា’ការបង្ហាញ កេរ្តិ៍ភេទតាមប្រព័ន្ធផ្សព្វផ្សាយ’ ជាដើម។

  • ការដើរតាមឈ្លបមើល។

  • ការសំឡឹងមើលដោយនរណាម្នាក់ដែលគ្មានការ អនុញ្ញាតពីលោកអ្នក នៅពេលដែលលោកអ្នកអាក្រាត ឬកំពុងស្ថិតក្នុងសកម្មភាពរួមភេទ។

  • ការបង្ហោះរូបភាពអាសគ្រាមតាមអ៊ិនធើណេតដោយ គ្មានការយល់ព្រមពីសាម៉ីខ្លួន។

  • ការទទួលការគំរាមកំហែង ឬបង្ខំពីនរណាម្នាក់ឱ្យមើល ឬឱ្យចូលរួមក្នុងរូបអាសអាភាស។

  • ការដាក់ថ្នាំក្នុងភេសជ្ជៈ ប្រើថ្នាំញៀន និងជាតិស្រវឹង ដើម្បីកាត់បន្ថយ ឬធ្វើឲ្យបាត់បង់សមត្ថភាពរបស់ នរណាម្នាក់ក្នុងការធ្វើជម្រើសអំពីការរួមភេទ ឬសកម្ម ភាពផ្លូវភេទ។

  • ការរួមភេទជាមួយនរណាម្នាក់នៅពេលដែលគេកំពុង គេងលក់ ឬកំពុងតែទទួលឥទ្ធិពលគ្រឿងស្រវឹងដ៏ខ្លាំង /និងឬ កំពុងទទួលឥទ្ធិពលនៃថ្នាំញៀនដទៃទៀត។

  • ការនិយាយលេងពីរឿងអាសគ្រាម ឬរឿងដែលធ្វើឱ្យ នឹកឃើញដល់កាមគុណ ឬការបង្ហាញរូបភាពរួមភេទ ដែលជាផ្នែកមួយនៃទម្រង់ការបង្ខំ សំឡុត ឬអាកប្ប កិរិយាកេងប្រវ័ញ្ចន៍។

  • ការរំលោភ (ការដាក់វត្ថុអ្វីក៏ដោយចូលរន្ធណាក៏ដោយ)។

  • ការហ្វឹកហាត់កុមារ ឬអ្នកងាយរងគ្រោះណាម្នាក់ឱ្យ ចូលរួមក្នុងសកម្មភាពផ្លូវភេទប្រភេទណាក៏ដោយ។

  • រាល់ទង្វើផ្លូវភេទជាមួយកុមារ។

ការបំពានផ្លូវភេទមិនដូចគ្នានឹងទំនាក់ទំនងផ្លូវភេទទេ។ ការ បំពានផ្លូវភេទគឺជាអាកប្បកិរិយាផ្លូវភេទដែលគេមិនចង់បាន ឬជាអំពើដែលមានការគំរាមកំហែង សំឡុត ឬបង្ខំដើម្បីប្រើ អំណាច ឬបដិសេធសិទ្ធិក្នុងការជ្រើសរើសរបស់នរណា ម្នាក់។ ការបំពានផ្លូវភេទ និងបទល្មើសផ្លូវភេទអាចជាព្រឹត្តិ កាណ៍កើតតែម្តង ឬក៏អាចជាទម្រង់មួយនៃអំពើហឹង្សា។ អំពើនេះប៉ះពាល់ជាច្រើន រួមទាំងផលប៉ះពាល់លើរាងកាយ អារម្មណ៍ និងចិត្តសាស្រ្ត។

ព័ត៌មានពិតស្តីពីអំពើបំពានផ្លូវភេទ

ខាងក្រោមនេះគឺជាចំណុចសំខាន់មួយចំនួនដែលត្រូវដឹងអំពី ការរំលោភបំពានផ្លូវភេទ៖

  • ការរំលោភបំពានផ្លូវភេទភាគច្រើនគឺបុរសប្រព្រឹត្តិទៅលើស្រ្តី និងកុមារ។

  • បុរសក៏ធ្លាប់ជាអ្នកទទួលរងការរំលោភបំពានផ្លូវភេទដែរ ដែលភាគច្រើនលើសលុប គឺប្រព្រឹត្តិដោយបុរសផ្សេង ទៀត។

  • មនុស្សដែលធ្លាប់រងនូវការរំលោភបំពានផ្លូវភេទភាគ​ច្រើនស្គាល់ ឬបានជួបជនល្មើសដែលរំលោភបំពាននៅ​ពេលថ្មីៗនេះ។

  • ការរំលោភបំពានផ្លូវភេទខ្លះជាបទល្មើសឧក្រឹដ្ឋ។

  • ការរាយការណ៍ទៅប៉ូលីសអាចជាការសម្រចចិត្តដ៏ លំបាក​​មួយ។ ដែនកំណត់នៃប្រព័ន្ធយុត្តិធម៌របស់យើង និងវិធីនៃការប្រមូលភ័ស្តុតាងក៏អាចជាការប្រឈមមួយផងដែរ។

  • មនុស្សដែលធ្លាប់ទទួលរងនូវការបំពានផ្លូវភេទឆ្លើយ តបទៅនឹងអំពើនេះតាមបែបខុសៗគ្នា ពេលខ្លះពួកគេ មានការរំជូលចិត្តយ៉ាងខ្លាំង ពេលខ្លះទៀតមិនចេញជួប មុខអ្នកដទៃ។ ការយល់ដឹងពីការប៉ះទង្គិចនៃអំពើហឹង្សា រវាងបុគ្គលជួយយើងឱ្យឆ្លើយតបបានដោយសម ស្រប។

  • ការបំពានផ្លូវភេទគឺជាការរំលោភមួយលើអតុល្យភាពនៃ អំណាចដែលកើតមានក្នុងសង្គម។

  • ការបំពានផ្លូវភេទភាគច្រើនមិនបានរាយការណ៍ទៅ ប៉ូលីសទេ។

ផលប៉ះពាល់នៃការរំលោភបំពានផ្លូវភេទ

អំពើហឹង្សាកម្រិតបុគ្គល ដូចជាការរំលោភបំពានផ្លូវភេទ គឺជាហេតុការណ៍ដែលប៉ះពាល់យ៉ាងខ្លាំងផ្នែកអារម្មណ៍ដែល មនុស្សម្នាក់អាចជួបប្រទះ។

ការឆ្លើយតបទៅនឹងតម្រូវការភ្លាមៗរបស់ជនរងគ្រោះ/អ្នក​ដែលរួចផុតពីគ្រោះថ្នាក់ តាមរយៈការជឿពួកគេ និងការយក​ចិត្ត​ទុកដាក់ខ្លាំង គឺជួយពួកគេកាត់បន្ថយក្តីអន្តរាយបន្ថែម ទៀត។ ការបន្តជួយគាំទ្រដល់មនុស្ស នៅពេលពួកគេធូរ​ស្រាយហើយ ក៏មានសារៈសំខាន់ផងដែរ ហើយវាជាការ​សំខាន់​ដែលត្រូវធ្វើការគាំទ្រទៅតាមវិធីរបស់ពួកគេ តាម​ពេលវេលារបស់ពួកគេ។

បើលោកអ្នកចង់ទទួលបានព័ត៌មានបន្ថែមស្តីពីការគាំទ្រដល់ជនរងគ្រោះ/អ្នកដែលរួចផុតពីគ្រោះថ្នាក់ សូមមើលទំព័រ​ដែល​និយាយពីរបៀបជួយអ្នកដែលទទួលរងការរំលោភ​បំពានផ្លូវភេទ។

តើខ្ញុំជួយគាំទ្រដល់អ្នកដែលរងគ្រោះដោយ ការរំលោភបំពានផ្លូវភេទយ៉ាងដូចម្តេច?

ការរំលោភបំពានផ្លូវភេទគឺមានលក្ខណៈទូទៅ- ប្រហែលជាមានស្រ្តីម្នាក់ក្នុងចំណោមស្រ្តីប្រាំនាក់ធ្លាប់ រងនូវការរំលោភបំពានផ្លូវភេទ។ មានវិធីជាក់ស្តែង មួយចំនួនដែលលោកអ្នកអាចធ្វើបាន ដើម្បីជួយ ពួកគេ។

 តើខ្ញុំជួយគាំទ្រដល់អ្នកដែលរងគ្រោះដោយ ការរំលោភបំពានផ្លូវភេទយ៉ាងដូចម្តេច?

 

Developed with: Victorian Centres Against Sexual Assault